ហេតុត្រូវធ្វើតាមបេះដូង? ហេតុអ្វីមិនគួរធ្វើអ្វីតាមចង់?

 

ហេតុត្រូវធ្វើតាមបេះដូង?

  • មានភាពច្បាស់លាស់ និងមុតស្រួច ក្នុងការធ្វើអ្វីមួយ
  • គ្មានអារម្មណ៌ថា សោកស្ដាយ ឬស្ដាយក្រោយទោះសម្រេចចិត្ដធ្វើអ្វីខុស
  • រីករាយជាមួយអ្វីដែលយើងធ្វើ
  • មិនហត់នឿយមិនធុញទ្រាន់ ជាមួយកិច្ចការដែលខ្លួនកំពុងធ្វើ
  • មានឆន្ទះមុះមុត ពុះពារ តស៊ួ មិនរាថយគ្រប់ពេលជួបបញ្ហាកើកឡើង
  • ហ៊ានលះបង់ កំលាំងកាយ ពេលវេលា ប្រាក់កាសដើម្បីសម្រេចកិច្ចការនោះ
  • មានផែនការច្បាស់ មានគោលដៅច្បាស់
  • បានត្រៀមរួចរាល់មុនពេលសម្រេចធ្វើអ្វីមួយ
  • ធ្វើអ្វីមិនចាំសិន
  • មើលឃើញពីអនាគត់ មានក្ដីស្រមៃចង់ក្លាយជាអ្វីមួយ
  • តែងតែស្រលាញ់ នឹងមើលថែអ្វីដែលខ្លួនមាន
  • អ្នកនឹងក្លាយជាមនុស្សដែលអាចកំណត់ជោគវាសនាខ្លួនឯង

ហេតុអ្វីមិនគួរធ្វើអ្វីតាមចង់?

  • តែងតែមានអារម្មណ៌ថាស្ទាក់ស្ទើក្នុងការសម្រេចចិត្ដធ្វើអ្វី មួយហើយតែសោកស្ដាយ ឬស្ដាយក្រោយ ពេលសម្រេចចិត្ដខុស ឬធ្វើមិនបានដូចបំណង
  • មិនសូវមានភាពរីករាយជាមួយកិច្ចដែលខ្លួនកំពុងធ្វើ តែងតែមានអារម្មណ៌ថាហត់នឿយ ធុញទ្រាន់ ធ្វើបានតែមួយឆាវក៏ឈប់ ភាពមុះមុតស្វាហាប់ ក៏មិនសូវមាន តែងតែរាថយពេលជួបបញ្ហារាំងស្ទះ
  • ធ្វើអ្វីតែងតែចាំសិន ចាំមានអារម្មណ៌ចាំធ្វើ ចាំនេះចាំនោះ ចាំគ្រប់យ៉ាង
  • ធ្វើអ្វីៗចង់បានផលភ្លាមៗ មិនមានភាពអត់ធ្មត់ មិនហ៊ានក្នុងការលះបង់ ដើម្បីបានផល
  • ការចំណាយភាគច្រើន គឺចំណាយលើរបស់មិនចាំបាច់ មិនសូវជាតម្រូវការចាំបាច់
  • ចូលចិត្ដធ្វើអ្វីតាមគេ ទាំងខ្លួនឯងមិនច្បាស់លាស់ជាមួយរឿងនោះ ឃើញគេធ្វើទៅបានផល ក៏ធ្វើតាមគេ
  • តែងតែភ្លេចស្រលាញ់នូវអ្វីដែលខ្លួនមាន រកលេសកុហក់ខ្លួនឯង ដើម្បីផ្គាប់ចិត្ដដែលខ្លួនចង់បានមួយពេល
  • ធ្វើអ្វីមិនសូវបានរៀបផែនការបានវែងឆ្ងាយ និងមិនបានត្រៀមទុកជាមុន នូវកិច្ចការដែលត្រូវធ្វើ
  • មិនបានមើលឃើញគោលដៅវែងឆ្ងាយ
  • តែងតែជួបបញ្ហាជាច្រើន
  • អ្នកនឹងក្លាយជាមនុស្សបាត់បង់គោលដៅ


Comments